សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។
នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គខាធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបថា រថយន្ដទាំង៥០គ្រឿងនេះ គឺជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន១៧ ដែលរួមមាន ៖ ទី១.ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ទី២.ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ទី៣.ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ទី៤.ស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ, ទី៥.ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ទី៦.ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង, ទី៧.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ទី៨.ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ទី៩.ស្នងការដ្ឋាននគរបាលខេត្តកំពត, ទី១០.ស្នងការដ្ឋាននគរបាលខេត្តកោះកុង, ទី១១.ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ទី២.ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ទី១៣.ស្នងការដ្ឋាននគរបាលខេត្តឧត្តមមានជ័យ, ទី១៤.ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ទី១៥.ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, ទី៦.ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងទី១៧.ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ